សេចក្ដីពិពណ៌នា
សៀវភៅ ពាក់កណ្តាល! ពាក់កណ្តាល! ចង់បង្ហាញពីក្តីស្រឡាញ់ និងការចេះចែករំលែក។ មនុស្សភាគច្រើនយល់ថា ទាល់តែខ្លួនមានជាបរិបូរហូរហៀរ នោះទើបអាចនឹងចែកខ្លះដល់អ្នកដទៃ។ សៀវភៅនេះនឹងជួយឲ្យកុមារាកុមារី ចេះមានចិត្តអាណិតអាសូរដល់កុមារដទៃ តាមរយៈសកម្មភាពជាក់ស្តែង ទោះបីជាពួកគេស្ថិតក្នុងវ័យកុមារ ក៏ពួកគេអាចធ្វើការនេះផងបានដែរ។ ជាងនេះទៅទៀត តាមរយៈសៀវភៅនេះ ឪពុកម្តាយអាចទទួលបានរបៀបល្អៗ ដើម្បីបង្ហាត់បង្រៀន និងបណ្តូះគំនិតកូនៗឲ្យចេះចែករំលែក ជួយដល់អ្នកដទៃទៀត។
របៀបប្រើប្រាស់សៀវភៅនេះ៖
- សូមឪពុកម្តាយ ឬអាណាព្យាបាលចំណាយពេលអាន ឬនៅជាមួយកូនៗពេលអាន។
- សូមអានដោយបញ្ចេញសំឡេង បញ្ចូលមនោសញ្ចេតនា និងជួយពន្យល់ពាក្យ ព្រមទាំងអត្ថន័យដល់កូនៗ។
- សូមមេត្តាកំុសួរសំណួរទៅកូនៗ ពេលកំពុងអាន។
- សូមលើកទឹកចិត្តកូនៗឲ្យរៀនអានដោយខ្លួនឯង និងរំលឹកចំណុចសំខាន់ៗ។
- សូមលើកទឹកចិត្តកូនៗ ឲ្យធ្វើសំណួរល្បងប្រាជ្ញាបន្ទាប់ពីអានចប់ ដោយផ្តល់ឱកាសឲ្យកូនៗឆ្លើយសំណួរដោយខ្លួនឯង។
សៀវភៅនេះនិពន្ធឡើងដោយ អ្នកស្រី ឌឹត សាវី ជាអ្នកនិពន្ធខ្មែរដែលទទួលបានការបណ្តុះបណ្តាលពីអង្គការគ្រឹះស្ថានផលិតសៀវភៅប្រភពប្រាជ្ញា និងស្ថាប័នផ្សេងៗជាច្រើនទៀត ទំាងនៅក្នុងស្រុក និងក្រៅស្រុកផងដែរ។ អ្នកស្រី បានបម្រើព្រះក្នុងព័ន្ធកិច្ចកុមារប្រហែលជិត១០ឆ្នាំ និងបានសរសេរសៀវភៅជាច្រើន។
សៀវភៅនេះគូររូបភាពដោយ ហម អរុណ។ លោកមានចំណូលចិត្តគូរគំនូរ ចម្លាក់ និងចូលចិត្តសូនរូប។
ការពិនិត្យ និងវាយតំលៃ
មិនមានការពិនិត្យ និងវាយតំលៃទេ