សេចក្ដីពិពណ៌នា
សៀវភៅនេះនឹងជួយកូនៗរបស់លោកអ្នកដូចជា៖
- ចង់ឲ្យកុមារយល់ដឹងពីសារប្រយោជន៍នៃការទទួលទានទឹកស្អាត ឲ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវ។
- កុមារ ចាប់ពីអាយុ៥ឆ្នាំ ដល់៨ឆ្នាំ ត្រូវផឹកទឹកឲ្យបាន ១លីត្រ ឬ៥កែវក្នុងមួយថ្ងៃ។
- ទឹកជួយឲ្យរាងកាយកុមារមានសុខភាពល្អ និងមានទឹកមុខស្រស់ស្រាយ ចៀសផុតពីជំងឺឈឺក្បាល ខះក និងស្បែកស្ងួតជាដើម។
របៀបប្រើប្រាស់សៀវភៅនេះ៖
- សូមឪពុកម្តាយ ឬអាណាព្យាបាលចំណាយពេលអាន ឬនៅជាមួយកូនៗពេលអាន។
- សូមអានដោយបញ្ចេញសំឡេង បញ្ចូលមនោសញ្ចេតនា និងជួយពន្យល់ពាក្យ ព្រមទាំងអត្ថន័យដល់កូនៗ។
- សូមមេត្តាកំុសួរសំណួរទៅកូនៗ ពេលកំពុងអាន។
- សូមលើកទឹកចិត្តកូនៗឲ្យរៀនអានដោយខ្លួនឯង និងរំលឹកចំណុចសំខាន់ៗ។
- សូមលើកទឹកចិត្តកូនៗ ឲ្យធ្វើសំណួរល្បងប្រាជ្ញាបន្ទាប់ពីអានចប់ ដោយផ្តល់ឱកាសឲ្យកូនៗឆ្លើយសំណួរដោយខ្លួនឯង។
សៀវភៅនេះនិពន្ធឡើងដោយ លោក ភុំ គឹមហ៊ន ជាអ្នកនិពន្ធខ្មែរដែលទទួលបានការបណ្តុះបណ្តាលពីអង្គការគ្រឹះស្ថានផលិតសៀវភៅប្រភពប្រាជ្ញា។ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកទេវសាស្ត្រនៅប្រទេសហុងហ្គារី នាឆ្នាំ២០១១។
សៀវភៅនេះគូររូបភាពដោយ យុវជន លីន ដាវីត តាមកម្មវិធីក្នុងកុំព្យូទ័រ។ សព្វថ្ងៃ ដាវីតជាសិស្សរៀននៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ។
ការពិនិត្យ និងវាយតំលៃ
មិនមានការពិនិត្យ និងវាយតំលៃទេ