ភ្ញាក់​ឡើង​កូកូ!

10,000

ប្រភេទ​:

សេចក្ដីពិពណ៌នា

ភ្ញាក់​​​ឡើងកូកូនិពន្ធឡើងដោយ លោក សឿន សោភ័ណ ជាអ្នកនិពន្ធខ្មែរ​​​ដែល​​​ទទួល​​​បានការបណ្តុះបណ្តាលពីអង្គការគ្រឹះស្ថានផលិតសៀវភៅប្រភពប្រាជ្ញា។ លោកមានបទពិសោធន៍ខាងផ្នែកពិនិត្យផ្ទៀងផ្ទាត់ ជាង១៣ឆ្នាំ។

សៀវភៅនេះគូររូបភាពដោយ យុវជន លីន ដាវីត តាមកម្មវិធីក្នុងកុំព្យូទ័រ។ សព្វថ្ងៃ ដាវីតជាសិស្សរៀននៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ។

សៀវភៅ​​​នេះ​​​នឹង​​​ជួយ​​​កូនៗ​​​របស់​​​លោក​​​អ្នក​​​ដូចជា៖

  • ជួយ​​​ឲ្យ​​​កុមារ​​​មានក្តីសុបិន និងស្រមៃចង់​​​ធ្វើ​​​អ្វីមួយ​​​ ដើម្បីឲ្យជីវិតមាន​​​អនាគតរុងរឿង។
  • ក្រោយពី​​​មាន​​​ក្តីប្រាថ្នា​​​ហើយ គេ​​​ត្រូវ​​​ចាប់​​​ផ្តើម​​​ធ្វើ​​​ដោយ​​​អំណត់ ព្យាយាម​​​ហើយ​​​ព្យាយាម​​​ទៀត ពុះ​​​ពារ​​​គ្រប់​​​ឧបសគ្គ និង​​​ការ​​​រារាំង​​​ផ្សេងៗ។
  • ចង់​​​ឲ្យ​​​កុមារ​​​មាន​​​គំនិត​​​ចេះ​​​ជួយ​​​គ្នា។
  • ជាពិសេស​​​ចង់​​​ឲ្យ​​​កុមារ​​​ចេះ​​​អរគុណ ដល់​​​អ្នកដែល​​ជួយគេផង​​​ដែរ​​​។

របៀប​​​ប្រើ​​​ប្រាស់​​​សៀវភៅ​​​នេះ៖

  • សូម​​​ឪពុក​​​ម្តាយ​​​ ឬអាណាព្យាបាល​​​ចំណាយ​​​ពេល​​​អាន​​​ ឬនៅ​​​ជាមួយ​​​កូនៗ​​​ពេល​​​អាន។
  • សូម​​​អាន​​​ដោយ​​​បញ្ចេញ​​​សំឡេង បញ្ចូល​​​មនោសញ្ចេតនា និង​​​ជួយ​​​ពន្យល់ពាក្យ​​​ ព្រម​​​ទាំង​​​អត្ថន័យ​​​ដល់​​​កូនៗ។
  • សូមមេត្តា​​​កំុ​​​សួរ​​​សំណួរ​​​ទៅ​​​កូនៗ ពេល​​​កំពុង​​​អាន។
  • សូម​​​លើក​​​ទឹក​​​ចិត្ត​​​កូនៗ​​​ឲ្យរៀន​​​អាន​​​ដោយ​​​ខ្លួន​​​ឯង និង​​​រំលឹក​​​ចំណុច​​​សំខាន់ៗ។
  • សូម​​​លើក​​​ទឹក​​​ចិត្ត​​​កូនៗ​​​ ឲ្យ​​​ធ្វើ​​​សំណួរ​​​ល្បង​​​ប្រាជ្ញា​​​បន្ទាប់​​​ពី​​​អាន​​​ចប់ ដោយ​​​ផ្តល់​​​ឱកាស​​​ឲ្យ​​​កូនៗ​​​ឆ្លើយ​​​សំណួរ​​​ដោយ​​​ខ្លួន​​​ឯង។

ការ​ពិនិត្យ​ និង​វាយ​តំលៃ

មិន​មាន​ការពិនិត្យ​ និង​វាយ​តំលៃ​ទេ

ក្លាយ​ជា​អតិថិជន​ដំបូង​បង្អស់ក្នុង​ការ​ពិនិត្យ​ និង​វាយ​តំលៃ​ “ភ្ញាក់​ឡើង​កូកូ!”

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *